ប្លក់ឆេន (blockchain) សម្រាប់សហគ្រាស
សូរ៉ាមីតស៊ឹ (Soramitsu) គឺជាសមាជិករបស់ ហាយផឺឡិដ៍ជឺ (Hyperledger) និងជាអ្នកចូលរួមចំណែកដ៏មានមោទនភាពនៃ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) ។

Hyperledger Iroha

ហាយផឺឡិដ៍ជឺ អុីរូហា ខៃហ្ស៊ិន (HL Iroha Kaizen)
ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) គឺជាបច្ចេកវិទ្យាបញ្ជីចែកចាយហិរញ្ញវត្ថុដ៏ងាយស្រួល (DLT) ដែលជំរុញលើកទឹកចិត្តដោយគោលការណ៍ខៃហ្ស៊ិន (Kaizen) របស់ជប៉ុន - លុបបំបាត់ភាពហួសប្រមាណ (muri)។ អុីរូហា (Iroha) មានមុខងារសំខាន់សម្រាប់តម្រូវការគ្រប់គ្រងទ្រព្យសកម្មនិងអត្តសញ្ញាណរបស់អ្នក ក្នុងពេលជាមួយគ្នានោះ ជាបច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពនិងគួរឱ្យទុកចិត្ត សាកសមនឹងតម្រូវការសហគ្រាសរបស់អ្នក។
អត្ថប្រយោជន៍
អ្វីដែលធ្វើអោយ អុីរូហា (Iroha) ខុសពីដំណោះស្រាយផ្សេងៗទៀត?
កូដបើកចំហក្រោមអាជ្ញាប័ណ្ណ Apache 2.0
គម្រោងហាយផឺឡិដ៍ជឺ (Hyperledger) ជាគម្រោងកូដបើកចំហរបស់មូលនិធិ លីនុច (Linux)។ មានន័យថាអ្នកអាចបង្កើតកម្មវិធីណាមួយ ដោយផ្អែកលើអុីរូហា (Iroha) ទាំងលក្ខណៈបើកចំហនិងឯកជន។
ងាយស្រួលយល់ - រហ័សក្នុងការដាក់ឲ្យដំណើរការ
ចំណាយពេលប្រហែល 10 នាទីដើម្បីចាប់ផ្តើម អុីរូហា (Iroha) node ផ្ទាល់ខ្លួនរបស់អ្នក
API ដែលអាចទុកចិត្តបានសម្រាប់ប្រតិបត្តិការមូលដ្ឋានណាមួយ
ពាក្យបញ្ជាទាំងឡាយ (commands) មានសុវត្ថិភាពនិងត្រូវបានសាកល្បងដោយអ្នកជំនាញ
អុីរូហា (Iroha) ផ្ដោតទៅលើអតិថិជន
ដោយមានឧទាហរណ៍និង libraries ជាច្រើន វាមានភាពងាយស្រួលក្នុងការបង្កើតកម្មវិធីដែលផ្អែកលើបច្ចេកវិទ្យា អុីរូហា (Iroha) សម្រាប់ភាសាកុំព្យូទ័រផ្សេងៗ។
លក្ខណៈពិសេស
ប្លក់ឆេន ឯកជន
ងាយស្រួលបង្កើតប្លក់ឆេនឯកជនដ៏រឹងមាំ
វិមជ្ឈការ
ជួយអ្នកក្នុងការបែងចែកទិន្នន័យជំនួញប្រកបដោយសុវត្ថិភាពនិងចូលទៅដំណើរការទិន្នន័យបានដោយជោគជ័យ
កម្មវិធីទាំងឡាយសម្រាប់អ្នកប្រើប្រាស់ (Client applications)
ផ្តល់មូលដ្ឋានដល់កម្មវិធីទាំងឡាយសម្រាប់អ្នកប្រើប្រាស់ លើ ប្រព័ន្ធប្រតិបត្តិការណ៍ ផ្សេងៗគ្នា ឧទាហរណ៍ iOS និង Android
សហគមន៍
ធ្វើឲ្យអ្នកក្លាយជាផ្នែកមួយនៃសហគមន៍កូដបើកចំហអន្តរជាតិ
ងាយស្រួលក្នុងការដាក់ឲ្យដំណើរការ
ផ្តល់ឲ្យអ្នកនៅ សំណុំនៃពាក្យបញ្ជា (commands) ទាំងឡាយនិងការទាញយកទិន្នន័យ (queries) គ្រប់គ្រាន់សម្រាប់ ករណីប្រើប្រាស់ប្លក់ឆេន (blockchain) ភាគច្រើន។
កិច្ចសន្យាឆ្លាតវៃ
គាំទ្រកិច្ចសន្យាឆ្លាតវៃដែលអាចកែប្រែតាមតម្រូវការ (មកដល់ឆាប់ៗ)
ករណីប្រើប្រាស់ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) របស់សូរ៉ាមីតស៊ឹ (Soramitsu)
ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) អនុញ្ញាតឲ្យអ្នកធ្វើនិមិត្តសញ្ញា (tokenize) រាល់ព័ត៌មានរបស់អ្នកដើម្បីរក្សាសុវត្ថិភាពទិន្នន័យនិងបញ្ចូលបច្ចេកវិទ្យាប្លក់ឆេន (blockchain) ចូលក្នុងពាណិជ្ជកម្មរបស់អ្នកយ៉ាងងាយស្រួល។ នេះជារបៀបដែលយើងប្រើវា:
ដំណោះស្រាយទូទាត់: បាគង
ជាញឹកញាប់ ដំណោះស្រាយវិមជ្ឈការមិនមានសម្រាប់ការទូទាត់ប្រាក់ ដោយសារតែការពន្យារពេលក្នុងការទទួលបានការបញ្ជាក់ឬដោយសារតែភាពស្មុគស្មាញខ្លាំងនៃបច្ចេកវិទ្យា។

ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) ផ្ដល់នូវជម្រើសទូទាត់ឆាប់រហ័សនិងច្បាស់លាស់ដោយប្រើពាក្យបញ្ជាដែលមានស្រាប់ ការអនុញ្ញាត តួនាទី គណនីដែលមានពហុហត្ថលេខា (Multi-signature) និងបណ្ដុំប្រតិបត្តិការ (batches)។ ការគ្រប់គ្រងទ្រព្យសកម្មមានភាពងាយស្រួលដូចទៅនឹងការប្រើប្រាស់ប្រព័ន្ធរួមកណ្តាល (centralized systems) ដែរ តែវាបន្ថែមនូវការធានាសុវត្ថិភាពជាចាំបាច់។ យើងកាត់បន្ថយឧបសគ្គក្នុងការចូល ដោយសម្រួលនូវច្បាប់និងពាក្យបញ្ជាដែលត្រូវការដើម្បីបង្កើតនិងផ្ទេរទ្រព្យសកម្ម ស្របគ្នានោះដែររក្សាការធានាដែលមានសុវត្ថិភាពខ្ពស់។ បាគងគឺជាប្រព័ន្ធទូទាត់ដែលត្រូវបានបង្កើតឡើងដោយមានការសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) ដោយប្រើហាយផឺឡិដ៍ជឺ អុីរូហា ប្លក់ឆេន (Hyperledger Iroha blockchain)។
ការគ្រប់គ្រងមូលនិធិ: ឌីស្រ៊ី ឡិចដ៍ជឺ (D3 Ledger)
ដោយមានការគាំទ្រពីប្រតិបត្តការពហុហត្ថលេខា (Multi-signature) វាអាចទៅរួចក្នុងការរក្សាមូលនិធិដោយអ្នកគ្រប់គ្រងជាច្រើន។ ទ្រព្យសកម្មមូលនិធិគួរតែត្រូវបានកាន់កាប់ដោយគណនីមួយ។ ហត្ថលេខីគួរតែជាអ្នកគ្រប់គ្រងមូលនិធិ ដែលកំពុងដោះស្រាយជាមួយនឹងការវិនិយោគនិងការចែកចាយផលប័ត្រ។

អ្នកគ្រប់គ្រងម្នាក់អាចបញ្ជាក់ពីកិច្ចព្រមព្រៀងមួយដោយផ្ញើប្រតិបត្ដិការដើមនិងហត្ថលេខាអ្នកគ្រប់គ្រងម្នាក់។ អុីរូហា (Iroha) នឹងរក្សានូវប្រតិបត្តិការដែលមិនទាន់សម្រេច ដូច្នេះកិច្ចព្រមព្រៀងនេះនឹងមិនត្រូវបានបញ្ចប់ទេរហូតទាល់តែទទួលបានការបញ្ជាក់គ្រប់ចំនួន ដោយប្រើប៉ារ៉ាម៉ែត្រដែលកំណត់ចំនួនហត្ថលេខាតិចបំផុតសម្រាប់ប្រតិបត្តិការមួយ។
ការគ្រប់គ្រងអត្តសញ្ញាណ: សូរ៉ា (SORA)
ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) អាចគ្រប់គ្រងអត្តសញ្ញាណ។ អ្នកប្រើម្នាក់ៗនៅក្នុងប្រព័ន្ធមានគណនីកំណត់អត្តសញ្ញាណតែមួយគត់ជាមួយព័ត៌មានផ្ទាល់ខ្លួន ហើយប្រតិបត្តិការនីមួយៗត្រូវបានចុះហត្ថលេខានិងមានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាក់លាក់។ ដែលជាហេតុធ្វើឱ្យ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) ល្អឥតខ្ចោះសម្រាប់កម្មវិធីផ្សេងៗដែលទាក់ទងនឹង ស្គាល់អតិថិជនរបស់អ្នក (KYC) ។

សូរ៉ា (Sora) គឺជាសេដ្ឋកិច្ចវិមជ្ឈការដែលផ្ដល់ឱកាសជាច្រើនដល់ប្រជាពលរដ្ឋក្នុងការសម្រេចថាតើគម្រោងនិងគំនិតណាដែលគួរឬមិនគួរគាំទ្រ។ នោះជាវិធីដែលអ្នកគ្រប់គ្នាទទួលបានប្រយោជន៍ពីការធ្វើអោយសេដ្ឋកិច្ចកាន់តែរឹងមាំនិងពិភពលោកកាន់តែប្រសើរឡើង។
ធនធាន
នេះជាឯកសារសហគមន៍មួយចំនួនដើម្បីចាប់ផ្តើម
ឧទាហរណ៍
បណ្ដុំកូដ (Code snippets) និងគម្រោងសហគមន៍
សហគមន៍
ចូលរួម

ចូលរួមជជែកគ្នាតាម ថេឡេក្រាម (Telegram), ហ្គីតធើ (Gitter) ឬ ហាយផឺឡិដ៍ជឺ រ៉ក់ឃែតឈែត (Hyperledger RocketChat) ជាកន្លែងដែល អ្នកថែទាំ អ្នកចូលរួមនិងអ្នកប្រើផ្សេងទៀតត្រៀមខ្លួនជួយអ្នក។
ដាក់ស្នើ

អ្នកអាចដាក់ស្នើបញ្ហានិងផ្ដល់យោបល់កែលម្អតាមរយៈ ហាយផឺឡិដ៍ជឺ ជីរ៉ា (Hyperledger Jira) ។
ភ្ជាប់ (Subscribe)

ភ្ជាប់ទៅ mailing list របស់យើងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងសំខាន់បំផុត ហើយនិងផ្សព្វផ្សាយពាក្យរបស់អ្នកនៅក្នុងសហគមន៍ អុីរូហា (Iroha)។
សួរនិងឆ្លើយ

អ្នកក៏អាចទុកសំណួររបស់អ្នកនៅ StackOverflow ជាមួយនឹងស្លាក [hyperledger-iroha] ។
ព័ត៌មាន
2019.05.6
ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) កំណែ ១.០ បានចេញជាផ្លូវការហើយ។ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) ដែលមានប្រសិទិ្ធភាពនិងអាចទុកចិត្តបាន ពេលនេះអាចយកទៅប្រើប្រាស់ជាផ្លូវការបានហើយ
2018.11.15
ការបង្កើតដំណោះស្រាយសម្រាប់ធានារ៉ាប់រងរបស់ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) : គម្រោង PoC ថ្មីត្រូវបានសហការដោយក្រុមហ៊ុន សូរ៉ាមីតស៊ឹ (Soramitsu), CAC Corporation និង Aioi Nissay Dowa Insurance Co. , Ltd.
2018.06.27
ចូលរួមក្នុង Iroha hackathon នៅ Hyperledger Hackfest Amsterdam 2018
2018.06.22
អុីរូហា (Iroha) កំណែ ១.០ beta-3 បានចេញជាផ្លូវការហើយ។

2018.06.21
វិស្វករផ្នែកសុវត្ថិភាពនិងបណ្ដាញមកពីសាកលវិទ្យាល័យ អ៊ីនណប៉ូលីស រួមចំណែកដល់ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) ។
សំនួរដែលសួរញឹកញាប់
Q: សំនួរ៖ តើអ្វីជា ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha)?
A: ចម្លើយ៖ អុីរូហា (Iroha) គឺជាបច្ចេកវិទ្យាមួយដែលយើងអាចយកទៅសរសេរប្លក់ឆេន (blockchains) ផ្ទាល់ខ្លួនបាន (ន័យមួយទៀតគឺ បញ្ជីហិរញ្ញវត្ថុវិមជ្ឈការ)។ អុីរូហា (Iroha) មិនមែនជាបណ្ដាញ ណែតវើក (Network) ទេប៉ុន្តែវាជាបច្ចេកវិទ្យាដែលប្រើសម្រាប់បង្កើត ប្លក់ឆេន (Blockchains) ណែតវើក (Network) ផ្ទាល់ខ្លួនបាន។
Q: សំនួរ៖ តើវាលំបាកទេសម្រាប់ជម្រើសផ្សេងទៀតក្នុងការបង្កើតប្លក់ឆេន (blockchains)
A: ចម្លើយ៖ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) សាមញ្ញ លឿន ហើយត្រូវបានសរសេរបង្កើតឡើងដោយប្រើភាសាកុំព្យូទ័រ ស៊ី ផ្លាស់ ផ្លាស់ (C++) ។ វាមាន យ៉ាក់ (YAC) ដែលអាចទុកចិត្តបាន។ អ្នកក៏អាចដាក់ឲ្យដំណើរការ ណូដ (Node) អុីរូហា (Iroha) ដោយគ្រាន់តែប្រើឧបករណ៍សាមញ្ញប្រភេទ អេអអឹម (ARM)
Q: សំនួរ៖ តើចំនុចសំខាន់គួរឲ្យចាប់អារម្មណ៍នៃ អុីរូហា (Iroha) មានអ្វីខ្លះ?
A: ចម្លើយ៖ ពួកយើងមានមោទនភាពណាស់ដែលបង្កើតចំណុចមួយចំនួនដែលធ្វើឲ្យអុីរូហា (Iroha) ពិសេស៖

យ៉ាក់ (YAC) ៖ គឺជាបណ្ដុំកិច្ចព្រៀមព្រៀងពិតប្រាកដមួយសម្រាប់ភាពជាក់លាក់និងសុវត្ថិភាពនៃបញ្ជីហិរញ្ញវត្ថុ បើទោះជាពេលខ្លះ ណូដ (Node) មួយចំនួនមានបញ្ហាឬមិនអាចទុកចិត្តបាន។

ពហុហត្ថលេខា (Multisignature)
៖ គឺជាជម្រើសសម្រាប់ប្រតិបតិ្តការដែលត្រូវការហត្ថលេខាលើសពីមួយឡើងទៅសម្រាប់ចុះឬរក្សាទុកប្រតិបតិ្តការ។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវការឲ្យមនុស្សជាច្រើនចុះហត្ថលេខាលើប្រតិបតិ្តការរបស់អ្នក នោះពហុហត្ថលេខានេះ (Multisignature) ជាជម្រើសដ៍ល្អបំផុត

បណ្តុំកូដស្រាប់ (Client Libraries)
៖ អ្នកអាចសរសេរកម្មវិធីដោយប្រើវាបានស្ទើរតែគ្រប់ប្រព័ន្ធប្រតិបត្តិការ ដូចជា ប្រព័ន្ធទូរស័ព្ទដៃ ក្ដារបន្ទះ (Tablet) និងអ្វីផ្សេងៗទៀត។ បន្ថែមពីនេះទៀត ដោយប្រើ ស៊ី ផ្លាស់ ផ្លាស់ (C++) អ្នកអាចដាក់ឲ្យដំណើរការ ណូដ (node) ដោយគ្រាន់តែប្រើឧបករណ៍សមញ្ញប្រភេទ អេអអឹម (ARM)
Q: សំនួរ៖ ហេតុអ្វីខ្ញុំត្រូវប្រើ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) ជាជាងប្រើ ហាយផឺឡិដ៍ជឺ (Hyperledger) ដ៏ទៃទៀត?
A: ចម្លើយ៖ យើងបានយល់ហើយថា បច្ចេកវិទ្យា ហាយផឺឡិដ៍ជឺ (Hyperledger) មិនជាគូប្រកួតប្រជែងគ្នានោះទេ តែវាជាជម្រើសផ្សេងៗគ្នាសម្រាប់ការងារជាក់លាក់ណាមួយ។ អុីរូហា (Iroha) គឺសាមញ្ញ និង ងាយស្រួលប្រើ វាមានចំនុចល្អលើប្រតិបត្តិការទ្រព្យសកម្មនិងការផ្លាស់ប្ដូរទិន្ន័យគណនីរបស់អ្នកប្រើប្រាស់។
Q: សំនួរ៖ តើឥឡូវ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) មាន កុងត្រាឆ្លាតវៃ (Smart Contracts) ឬនៅ?
A: ចម្លើយ៖ អុីរូហា (Iroha) មានបណ្ដុំកុងត្រា (Contracts) ដែលកំណត់រួចហើយ ហៅថា ខមម៉ាន (Commands)។ យើងមានការណែនាំពីរបៀបប្រើយ៉ាងងាយស្រួល ដែលត្រូវបានប្រើក្នុងប្រតិបត្តិការលើទិន្នន័យនិងទ្រព្យសកម្មរបស់អ្នកប្រើប្រាស់។ យើងកំពុងតែកែច្នៃ ខមម៉ាន (Commands) បន្តទៀត។ សូមចូលរួមជាមួយយើង ប្រសិនបើចង់ចូលរួមចំណែក។
Q: សំនួរ៖ តើមានគម្រោងអ្វីខ្លះដែលប្រើ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha)?
A: ចម្លើយ៖ គេប្រើ អុីរូហា (Iroha) សម្រាប់វិស័យប្រព័ន្ធទូទាត់ប្រាក់ មានដូចជា គម្រោងឈ្មោះ ឌីស្រ៊ី ឡិចដ៍ជឺ (D3 Ledger) ដែលរក្សាទុកទ្រព្យសកម្មឌីជីថលដោយសុវត្ថិភាពនិងគម្រោងរក្សាសុខភាពជាដើម។ អ្នកក៏អាចប្រើវាសម្រាប់គម្រោងរបស់អ្នកផងដែរ។
ទំនាក់ទំនង
ទីតាំង Jingumae Tower Building 13F, 1-5-8, Jingumae, Shibuya-ku, Tokyo 150-0001

អុីម៉ែល info@soramitsu.co.jp
Become use case partner
Company Name
Last name
First name
Department
E-mail
Phone
Company logo
Upload your logo image
WebPage for logo link
Release date
If you have release date, please write.
Use cases under consideration