សូរ៉ាមីតស៊ឹ (Soramitsu) គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ប្លក់ឆេន (Blockchain) ដែលមានទីតាំងនៅប្រទេសជប៉ុន ។ យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍ផ្នែកអត្តសញ្ញាណអេឡិចត្រូនិចសម្រាប់ប្លក់ឆេន (blockchains) ។
ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) គឺជាជំនាន់ថ្មីនៃបច្ចេកវិទ្យា ផឺមីស្សុន ប្លក់ឆេន (permission blockchain) ដែលជាជំនួយដ៍សំខាន់ចំពោះស្ថាប័នមុខជំនួញនិងហិរញ្ញវត្ថុក្នុងការគ្រប់គ្រងទ្រព្យសកម្មអេឡិចត្រូនិច ។ សូរ៉ាមីតស៊ឹ (Soramitsu) ជាអ្នកដំបូងគេដែលបានបង្កើត ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) និងចែករំលែកបច្ចេកវិទ្យានេះទៅគម្រោងហាយផឺឡិដ៍ជឺ របស់មូលនិធិ លីនុច (Linux Foundation's Hyperledger Project) ។ ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) ត្រូវបានសរសេរឡើងដោយប្រើភាសាកុំព្យូទ័រ ស៊ី ផ្លាស់ ផ្លាស់ (C++) ដែលជាកត្តាមួយដ៍ល្អបំផុតសម្រាប់ការប្រើប្រាស់ផ្សេងៗដែលត្រូវការល្បឿនលឿននិងអាចទុកចិត្តបាន ឬក៍ដាក់ចូលទៅក្នុងប្រព័ន្ធផ្សេងៗ។

សូរ៉ាមីតស៊ឹ (Soramitsu) ប្រើប្រាស់ ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) នេះ ដើម្បីបង្កើតសេវាផ្សេងៗសម្រាប់អ្នកប្រើប្រាស់ដែលមានដូចជា កម្មវិធីក្នុងទូរស័ព្ទដៃក្នុងការគ្រប់គ្រងទ្រព្យសកម្មអេឡិចត្រូនិច អត្តសញ្ញាណនិងកិច្ចព្រមព្រៀង។ តាមរយះ ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) នេះ យើងសង្ឃឹមថាវានឹងជួយឲ្យសង្គមមានសុវត្ថិភាពនិងប្រសិទិ្ធភាពជាងមុន។
ក្នុងនាមជាអ្នកអភិវឌ្ឍន៏ដំបូងនិងជាអ្នករួមចំណែកចំបង សូរ៉ាមីតស៊ឹ (Soramitsu) ផ្ដល់នូវការគាំទ្រផ្នែកបច្ចេកទេសនិងពាណិជ្ជកម្មដល់ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha)។ សូមទាក់ទងមកយើងខ្ញុំ ប្រសិនបើអ្នកត្រូវការជំនួយផ្នែកបច្ចេកទេស ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha)។
ជំនួយផ្នែកបច្ចេកទេសអ៊ីរូហា (Iroha)
អត្តសញ្ញាណគឺជាចំនុចមួយដ៍សំខាន់ណាស់ចំពោះហិរញ្ញវត្ថុគ្រប់ផ្នែកទាំងអស់នៅក្នុងសេដ្ឋកិច្ចអេឡិចត្រូនិច ។ ការមានមធ្យោបាយងាយស្រួលនិងសុវត្ថិភាពក្នុងការចែករំលែក ផ្ទៀងផ្ទាត់និង បញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួនក្នុងពិភពអេឡិចត្រូនិច គឺជាគន្លឹះមួយដើម្បីបង្កើតនូវសុវតិ្ថភាពដែលអាចអោយអ្នកប្រើប្រាស់ទាំងឡាយគ្រប់គ្រងព័ត៌មានរបស់ពួកគាត់បាន ។
អត្តសញ្ញាណអេឡិចត្រូនិច
សូរ៉ា (Sora) គឺជាវិមជ្ឍការស្វយ័តសេដ្ឋកិច្ចដែលនិមិត្តសញ្ញា ស្ស័រ (XOR) ថ្មី ត្រូវបង្កើតឡើងដើម្បីផ្ដល់អំណាចដល់ការបង្កើតទំនិញនិងសេវាកម្មផ្សេងៗ
សូរ៉ា (Sora) គឺជានិមិត្តសញ្ញាឧបករណ៍ប្រើប្រាស់មួយដែលដំណើរការប្រព័ន្ធអេកូឡូសុី សូរ៉ា (Sora) ។ មុខងារក្នុងកម្មវិធីអត្តសញ្ញាណ សូរ៉ា (Sora) ទាញប្រយោជន៍ពីនិមិត្តសញ្ញា សូរ៉ា (Sora) ហើយនិមិត្តសញ្ញានោះនឹងដំណើរការប្រព័ន្ធ អេកូឡូស៊ី យ៉ាងទូលំទូលាយ ។

មិនមាន ICO ទេប៉ុន្តែនិមិត្តសញ្ញា សូរ៉ា (Sora) និងត្រូវចែកចាយក្នុងពេលឆាប់ៗនេះ។ សូមរក្សាទំនាក់ទំនង!
សូរ៉ាមីតស៊ឹ (Soramitsu) ជាអ្នកដំបូងគេដែលបានបង្កើត ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) និង យល់យ៉ាងច្បាស់ពីបច្ចកវិទ្យា ប្លក់ឆេន (blockchain) ព្រមទាំងអាចបង្កើតកម្មវិធីសម្រាប់អ្នកប្រើប្រាស់ដែលអាចទាញប្រយោជន៍ពី ប្លក់ឆេន (blockchain) នេះផងដែរ ។ ករណីប្រើប្រាស់មួយសំខាន់ក្នុងចំណោមករណីប្រើប្រាស់ផ្សេងៗរបស់ ប្លក់ឆេន (blockchain) គឺ ការគ្រប់គ្រងទ្រព្យសកម្មអេឡិចត្រូនិចដែលមានដូចជា រូបិយប័ណ្ណ ពិន្ទុនិងទ្រព្យសកម្មដែលអាចរាប់បានគ្រប់ប្រភេទ ។
ទ្រព្យសកម្មអេឡិចត្រូនិច
ករណីសិក្សា
ខាហ្គោម (Kagome)
ខាហ្គោម (Kagome) គឺជាការអនុវត្តន៍ Polkadot Runtime Environment ដោយប្រើភាសាកុំព្យូទ័រ ស៊ី ផ្លាស់ ផ្លាស់ (C++) ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន សូរ៉ាមីតស៊ឹ (Soramitsu) និងឧបត្ថម្ភមូលនិធិដោយ មូលនិធិដ៏ធំបំផុត វែបស្រ៊ី (Web3) ។ ជាមួយ ខាហ្គោម (Kagome) រាល់គម្រោងរបស់ក្រុមហ៊ុន សូរ៉ាមីតស៊ឹ (Soramitsu) ទាំងអស់ត្រូវបានភ្ជាប់ទៅនឹងប្លក់ឆេន (blockchain)ដែលប្រើ ផូកឃឺដត់ (Polkadot) ដែលធ្វើឲ្យវាក្លាយជាផ្នែកមួយនៃគេហទំព័រវិមជ្ឈការជំនាន់ថ្មី។
អត្តសញ្ញាណឌីជីថល
អត្តសញ្ញាណគឺជាកូនសោទៅកាន់ទ្វារសំខាន់ៗបំផុតនៅក្នុងជីវិតរបស់យើង - មនុស្សដែលយើងស្គាល់ សហគមន៍ដែលយើងរស់នៅ រួមទាំងសេវាកម្មជាច្រើនដែលយើងប្រើជារៀងរាល់ថ្ងៃ - យើងបញ្ជាក់អត្តសញ្ញាណរបស់ខ្លួននៅធនាគារ នៅតាមស្ថាប័នរដ្ឋាភិបាលជាដើម។ ស្ថាប័នទាំងនោះមានព័ត៌មានអំពីយើងដោយផ្អែកលើច្បាប់ស្គាល់អតិថិជនរបស់អ្នក (Know Your Customer)។

អ្វីដែល សូរ៉ាមីតស៊ឹ (Soramitsu) ផ្ដល់ជូនដល់អាជីវកម្មទាំងឡាយគឺជាដំណោះស្រាយសម្រាប់ការចែករំលែកអត្តសញ្ញាណដែលបានបញ្ជាក់យ៉ាងមានសុវត្ថិភាព រវាងក្រុមហ៊ុនឬបណ្ដុំនៃក្រុមហ៊ុន ផ្អែកលើបច្ចេកវិទ្យា ហាយផឺឡិដ៍ជឺ អ៊ីរូហា ឌី អ៊ែល ធី (Hyperledger Iroha DLT) ។ វិធីនេះជួយឲ្យក្រុមហ៊ុនមិនចាំបាច់អនុវត្តនីតិវិធី ខេ វ៉ាយ ស៊ី (KYC) នៅគ្រប់ក្រុមហ៊ុននោះទេ ហើយនៅតែមានភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណដោយគ្មានការលេចចេញនូវទិន្នន័យសំងាត់ផ្ទាល់ខ្លួនណាមួយឡើយ។
ឌីស្រ៊ី ឡិចដ៍ជឺ
សូរ៉ាមីតស៊ឹ (Soramitsu) និងឃ្លាំងសន្តិសុខកណ្ដាល នៅស្លូវេនី ខេ ឌី ឌី (Slovenia KDD) និងរុស្សី (National Settlement Repository of Moscow Exchange Group) កំពុងសហការគ្នាលើ ឌីស្រ៊ី (D3), the Decentralized Digital Depository។ នេះជាការបញ្ចេញនិមិត្តសញ្ញានិងហេដ្ឋារចនាសម្ព័ន្ធទូទាត់ក្រោយការធ្វើពាណិជ្ជកម្មសម្រាប់ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់ដើម្បីផ្តល់នូវសេវាកម្មថែរក្សា បង្កើតទ្រព្យសកម្ម ពាណិជ្ជកម្ម OTC និងការទូទាត់ទៅអ្នកប្រើ។
ប្រព័ន្ធទូទាត់ប្រាក់កម្ពុជា
សូរ៉ាមីតស៊ឹ (Soramitsu) និង ធនាគារជាតិកម្ពុជាកំពុងអភិវឌ្ឍន៍រួមគ្នានូវគម្រោងបញ្ជីចែកចាយហិរញ្ញវត្ថុដែលបើកចំហប្រភពកូដ (Open Source Distributed Ledger) ដោយប្រើបចេ្ចកវិទ្យា ប្លក់ឆេន (blockhain) ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha)

តាមរយៈកិច្ចព្រមព្រៀងសហអភិវឌ្ឍ ធនាគារជាតិនៃកម្ពុជានឹងសិក្សាអំពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ជីហរិញ្ញវត្ថុចែកចាយ (distributed ledger) ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍកូដបើកចំហរបស់ Hyperledger Iroha និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការទូទាត់ប្រាក់។
ម៉ូអេកាក់ (Moeka)
ដោយធ្វើការជាមួយសាកលវិទ្យាល័យតូក្យូ សាកលវិទ្យាល័យអៃហ្សឹ (Aizu) និងសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន GLOCOM យើងបានធ្វើពិសោធន៏នៅអៃហ្សឹ ប្រទេសជប៉ុនដែលជាកន្លែងបង្កើតរូបិយប័ណ្ណថ្មីនេះ សម្រាប់ប្រើក្នុងព្រឹត្តិការណ៍ដែលបង្កើតឡើងតាមរយៈការទំនាក់ទំនងសង្គមរវាងមនុស្សនៅព្រឹត្តិការណ៍នេះ។

មនុស្សដែលធ្វើការរួមគ្នានៅក្នុងសង្គមត្រូវបានគេអោយតម្លៃយ៉ាងខ្លាំង ហើយការពិសោធន៏ម៉ូអេកាក់ (Moeka) បានបង្ហាញពីវិធីប្រើបច្ចេកវិទ្យាប្លក់ឆេន (blockchain) ដើម្បីអនុញ្ញាតឱ្យមានបរិមាណនៃតម្លៃនេះ។
ប៊ីយ៉ាកកុ (Byacco)
ប៊ីយ៉ាកកុ (Byacco) គឺជារូបិយប័ណ្ណឌីជីថលក្នុងតំបន់ប្រចាំសាកលវិទ្យាល័យអៃហ្សឹ។ ដោយផ្អែកលើកម្មវិធីទូរស័ព្ទ អ្នកប្រើអាចផ្ញើប្រាក់ទៅអ្នកដទៃភ្លាមៗ។ នៅក្នុងបរិវេណសាកលវិទ្យាល័យ រូបិយប័ណ្ណនេះត្រូវបានធ្វើតេស្តនៅតាមហាងទំនិញ និងហាងកាហ្វេ។ កំណែផលិតកម្មនៃប្រព័ន្ធនេះកំពុងត្រូវបានអភិវឌ្ឍ ហើយនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។
ពត៌មាន
2019.05.28
ក្រុមហ៊ុន សូរ៉ាមីតស៊ឹ (Soramitsu) និង ធនាគារ BCA Bank បានសហការគ្នាបញ្ចប់ គម្រោងភស្តុតាងនៃគំនិត (Proof-of-concept) ដែលជាសក្តានុពលសម្រាប់ការប្រើប្រាស់ ប្លក់ឆេន (Blockchain) ដោយគោរពតាម និតិវិធីនៃដំណោះស្រាយអត្តសញ្ញាណសូរ៉ា (Sora Identity Solution) ។

2019.05.15
គេហទំព័រ NewsWire បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានអំពី ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) កំណែ ១.០

2019.05.14
នៅក្នុងសន្និសីទអន្តរជាតិ IEEE ស្តីពីប្លក់ឆេននិងលុយឌីជីថល នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក ម៉ាខូតុ ថាកេមីយ៉ៈ (Makoto Takemiya) សហនាយកប្រតិបត្តិនៃក្រុមហ៊ុនសូរ៉ាមីតស៊ឹ (Soramitsu) បានធ្វើបទបង្ហាញអំពីគំនិតនៃលុយឌីជីថលមួយប្រភេទដែលមានតម្លៃថេរ (stable coin) ដែលប្រើប្រាស់និមិត្តសញ្ញា ស្ស័រ (XOR Token)
2019.05.14
នៅក្នុងសន្និសីទស្តីពីខន់សិនសើស (Consensus) ដែលបានរៀបចំឡើងដោយ Condesk នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក អាឡេស ហ្ស៊ីហ្វកឺវីក (Aleš Zivkovic) ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនសូរ៉ាមីតស៊ឹ បានពិពណ៌នាទូទៅអំពីអុីរូហា (Iroha) និងពន្យល់អំពីរបៀបដែល DLT ត្រូវបានប្រើនៅក្នុងស្ថាប័នផ្សេងៗ ។
2019.05.09
យើងបានបង្ហាញពីការអនុវត្តប្រព័ន្ធទូទាត់ដោយប្រើបច្ចេកវិទ្យា ឌីស្រ៊ីនិងសូរ៉ា នៅ Pioneers ដែលជាការប្រកួតអាជីវកម្មថ្មី (Startup) ដ៏ធំមួយនៅក្នុងប្រទេសអូទ្រីស។ GIN (Global Incubator Network) បានជ្រើសរើសក្រុមហ៊ុនសូរ៉ាមីតស៊ឹ ហើយបានស្នើឱ្យយើងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
2019.05.08
ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) កំណែ 1.0 បានចេញជាផ្លូវការហើយ។ ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha) ដែលមានប្រសិទិ្ធភាព និង អាចទុកចិត្តបាន ពេលនេះអាចយកទៅប្រើប្រាស់ជាផ្លូវការបានហើយ ។
2019.03.05
ក្រុមហ៊ុនសូរ៉ាមីតស៊ឹ (Soramitsu) បានចាប់ផ្តើមសហការជាមួយក្រុម Web3Foundation ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា Kagome។ បច្ចេកវិទ្យា Kagome នឹងអភិវឌ្ឍន៍បន្ថែមទៅលើបច្ចេកវិទ្យា Node របស់កម្មវិធី Polkadot Runtime Environment (PRE) ហើយវាត្រូវបានអភិវឌ្ឍន៍ដោយប្រើភាសាកុំព្យុទ័រ C++។ បច្ចេកវិទ្យា Kagome គ្រោងនឹងចេញជាផ្លូវការនៅខែសីហាឆ្នាំ 2019។
2018.11.15
ក្រុមហ៊ុនសូរ៉ាមីតស៊ឹ (Soramitsu) បានសហការជាមួយ ក្រុមហ៊ុន Aioi Nissay Dowa Insurance Co. , Ltd និងសាជីវកម្ម CAC ដើម្បីបង្កើតការប្រើប្រាស់សាកល្បង PoC សម្រាប់ការទិញធានារ៉ាប់រង ដោយប្រើបច្ចេកវិទ្យា ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha)។
2018.10.17
របាយការណ៍អំពីអត្តសញ្ញាណរបស់សូរ៉ា (Sora) ត្រូវបានបោះពុម្ពផ្សាយដោយ IEEE នៅសន្និសីទស្ដីអំពីកម្មវិធីនិងសូហ្វវែរកុំព្យូទ័រប្រចាំឆ្នាំ លើកទី ៤២ (COMPSAC)
2018.10.03
កាសែត Wall Street Journal បានបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួនដោយប្រើបច្ចេកវិទ្យា ហាយផឺឡិដ៍ជឺ អុីរូហា (Hyperledger Iroha)
2018.09.22
សេចក្តីប្រកាស់ផ្លាស់ទីលំនៅទីស្នាក់ការកណ្តាល
2018.09.24
លោក យឿ អូកាដាក់ (Ryu Okada) មកពីក្រុមហ៊ុនសូរ៉ាមីតស៊ឹ (Soramitsu) នឹងនិយាយអំពីការដំណើរការគម្រោងប្លក់ឆេន (Blockchain) របស់រដ្ឋាភិបាលហូឡង់ នៅក្នុងសន្និសីទប្លក់ឆេន (Blockchain) នៅទីក្រុងញូយ៉ក។
2018.09.22
លោក ខាហ្សឹម៉ាសាក់ មាយ៉ាចាវ៉ាក់ (Kazumasa Miyazawa) មកពីក្រុមហ៊ុនសូរ៉ាមីតស៊ឹ (Soramtisu) នឹងធ្វើបទបង្ហាញនៅ Finsum នៅថ្ងៃអង្គារ នៅទីក្រុងតូក្យូ
2018.03.31
យើងបានចេញផ្សាយ អុីរូហា (Iroha) កំណែសាកល្បង ១.០
2017.11.08
យើងត្រូវបានជ្រើសរើសជា "សហគ្រាសកំពុងលេចឡើងបន្ទាប់ទៀត" (Emerging Next Enterprise)
2017.04.21
Application of Hyperledger Iroha to Central Bank and Regulatory Uses of Blockchain
2017.04.21
ការអនុវត្តការប្រើប្រាស់បច្ចេកវិទ្យា Hyperledger Iroha ទៅធនាគារកណ្តាល និងការគ្រប់គ្រងការប្រើប្រាស់ Blockchain
2017.03.16
យើងបានចាប់ផ្តើមធ្វើតេស្តប្រតិបត្ដិការនៃការប្រើប្រាស់រូបិយប័ណ្ណឌីជីថល Byacoo នៅសាកលវិទ្យាល័យអៃហ្សឹ (Aizu)
ក្រុមស្នូល
សហស្ថាបនិក / នាយកសូរ៉ា
អ៊ិកកេ ម៉ាសឹដាក់
សហស្ថាបនិក / សហនាយកប្រតិបត្តិ / វិស្វករប្លក់ឆេន (blockchain)
ម៉ាកូតុ តាគេមីយៈ
សហស្ថាបនិក / ប្រធាន
យឿ អូកាដាក់
នាយកសូរ៉ា (Sora)
ខាហ្សឹម៉ាសាក់ មាយ៉ាចាវ៉ាក់
នាយកសូរ៉ា (Sora)
សឹកាសា អូជីមៈ
ទីប្រឹក្សា
សាតូស្ស៊ី ហ៊ីរ៉ូតាក់
ណូបួ ណាកាម៉ួរៈ
ជីមមី ហូមមៈ
ទីតាំង: អាគារ Jingumae Tower Building 13F, 1-5-8, Jingumae, Shibuya-ku ទីក្រុងតូក្យូ 150-0001

រថភ្លើងក្រោមដីជិតបំផុត: ដើរ 5 នាទីទៅកាន់ខ្សែ Tokyo Metro Chiyoda ឬខ្សែ Fukutoshin រួចឈប់នៅស្ថានីយ៍ Meiji Jingu-mae បន្ទាប់មកចេញតាមច្រកលេខ 5 ។

ដោយ JR រថភ្លើង: ដើរ 4 នាទីទៅខ្សែ JR Yamanote, ស្ថានីយ៍ Harajuku, ចេញតាម Takeshita-guchi

E-mail: info@soramitsu.co.jp
Japan Blockchain
Association
2018-2019 Soramitsu Co., Ltd.
Global Blockchain
Business Council
Fintech association of Japan
សមាជិកគួរអោយសរសើរនៃ:
ចូលជាដៃគូរ
ឈ្មោះក្រុមហ៊ុន
គោត្តនាម
នាម
នាយកដ្ឋាន
អ៊ីមែល
លេខទូរស័ព្ទ
និមត្តិសញ្ញាក្រុមហ៊ុន
បង្ហោះរូបភាពនិមត្តិសញ្ញាក្រុមហ៊ុនអ្នក
គេហទំព័រសម្រាប់តំណនិមិត្ដសញ្ញាតំណាង
កាលបរិច្ឆេទចេញផ្សាយ
ប្រសិនបើអ្នកមានកាលបរិច្ឆេទចេញផ្សាយ សូមវាយបញ្ចូលវា។
ករណីដែលគួរពិចារណា
ស្នើសុំជំនួយផ្នែកបច្ចេកទេសអ៊ីរូហា (Iroha)
ឈ្មោះក្រុមហ៊ុន
ឈ្មោះអ្នកទំនាក់ទំនង
អ៊ីមែល
ទូរស័ព្ទ (ជម្រើសបន្ទាប់បន្សំ)
ប្រភេទនៃជំនួយផ្នែកបច្ចេកទេស
ការពិពណ៌នាសង្ខេបនៃសំណើ